
លោកអភិបាលស្រុកបាកាន ជំរុញឱ្យឃុំទាំង ៩ រួមគ្នាសម្អាតបរិស្ថាន ដើម្បីឆ្ពោះទៅរក ស្រុកបាកានបៃតង
[ស្រុកបាកាន]៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានដាក់ចេញនូវការណែនាំ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំទាំង ៩ ទូទាំងស្រុក ឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារសម្អាតបរិស្ថាន និងអនាម័យ នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦។ នៅក្នុងយុទ្ធនាការនេះ លោកអភិបាលស្រុកបានសង្កត់ធ្ងន់លើស្មារតីរួមគ្នា ដោយលើកឡើងនូវពាក្យស្លោកថា៖ រួមគ្នាដើម្បីបរិស្ថានស្អាត ស្រុកបាកានបៃតង និងមានខ្យល់អាកាសបរិសុទ្ធ ដើម្បីលើកកម្ពស់សុខុមាលភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកែប្រែភូមិឃុំឱ្យមានសោភ័ណភាពបៃតងស្រស់បំព្រងគ្រប់ៗគ្នា៕










