
លោក អ៊ន សុផល្លា ដឹកនាំកម្លាំងរួមគ្នាដាំកូនដើមក្ងោក តាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថាន
ពោធិ៍សាត់៖ ដើម្បចូលរួមចំណែកលើកកម្ពស់សោភ័ណភាព និងបង្កើនគម្របបៃតងនៅក្នុងសហគមន៍ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក សហការជាមួយកម្លាំងអាជ្ញាធរឃុំត្នោតជុំ ចុះធ្វើសកម្មភាពដាំកូនដើមក្ងោក តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សកម្មភាពដ៏មានអត្ថន័យនេះ មិនត្រឹមតែជួយបង្កើតជាស្រមោលត្រជាក់ និងកាត់បន្ថយកម្តៅប៉ុណ្ណោះទេ ប៉ុន្តែផ្កាក្ងោកដែលនឹងរីកស្គុសស្គាយទៅថ្ងៃអនាគត នឹងជួយបង្កើនសម្រស់សោភ័ណភាពតាមបណ្តោយផ្លូវជាតិលេខ៥ ឱ្យកាន់តែទាក់ទាញបន្ថែមទៀត។ អាជ្ញាធរស្រុកក្រគរបានគូសបញ្ជាក់ថា ការដាំដើមឈើនៅថ្ងៃនេះ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់បរិស្ថាន និងសហគមន៍ទាំងមូល ក្នុងការរួមគ្នាថែរក្សាភពផែនដី និងបន្សល់ទុកជាមរតកបៃតងសម្រាប់កូនចៅជំនាន់ក្រោយ៕










