
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីអត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៦

សេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីអត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៦













លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពផ្លូវគ្រួសក្រហមចូលច្បារ ការដាំដុះដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងអគារបុរាណដែលសល់ពីសម័យបារាំង ស្ថិតនៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់។


ពោធិ៍សាត់៖ លោក សឿន កឿន ចៅសង្កាត់ស្វាយអាត់ បានអោយដឹងថាពេលនេះ ការសាងសង់កំពុងអនុវត្តគម្រោងមូលនិធិសង្កាត់ប្រចាំឆ្នាំ២០២៦ ដោយប្រែក្លាយផ្លូវក្រួសក្រហម ឱ្យទៅជាផ្លូវបេតុងអាមេដ៏រឹងមាំ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ព្រមទាំងលុបបំបាត់បញ្ហាហុយដី និងដក់ទឹកនៅរដូវវស្សា។ ការអភិវឌ្ឍផ្លូវទាំង២ខ្សែនេះ នឹងសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងការធ្វើដំណើរទៅកាន់សាលារៀន ទីប្រជុំជន និងទីកន្លែងផ្សេងៗ។ សូមបញ្ជាក់ថា៖ ផ្លូវទាំង២ខ្សែ រួមមាន៖ ផ្លូវបេតុងអាមេ ប្រវែង ១២៦ ម៉ែត្រ, ទទឹង ៣,៥០ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ តភ្ជាប់ពីផ្លូវកៅស៊ូលេខ៥ ចូលទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយអាត់ សម្រួលដល់ការប្រកបរបរ និងការមកទទួលសេវាសាធារណៈរបស់ប្រជាពលរដ្ឋ និងផ្លូវបេតុងអាមេ ប្រវែង ៦៣៩ ម៉ែត្រ, ទទឹង ៥ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២១ (ចាស់) ឆ្ពោះទៅកាន់ផ្លូវកៅស៊ូលេខ៥៥។ គម្រោងស្ថាបនាផ្លូវបេតុងទាំង ២ខ្សែនេះ អនុវត្តកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន លឹម ឈាងឡុង ក្រោមថវិកាសរុបជាង ៣១០ លានរៀល ដែលបានឆ្លងកាត់ការដេញថ្លៃជាសាធារណៈ ប្រកបដោយតម្លាភាព និងត្រឹមត្រូវ៕


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ដែលបានឧបត្ថម្ភថវិកាចំនួន ២៥.០០០.០០០រៀល (ក្នុង១សពចំនួន ៥.០០០.០០០រៀល) ជូនដល់គ្រួសារសពនាយប៉ុស្តិ៍ មន្ត្រីនគរបាល និងប្រជាការពារ ចំនួន ៥សព ដែលបានបាត់បង់ជីវិតពេលបំពេញភារកិច្ច។


លោក ហេង សុភាណា អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីជំនាញសរុប ២៦នាក់ ដែលមកពីការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងការិយាល័យដែនជម្រកសត្វព្រៃ បានចុះពិនិត្យទីតាំងគម្រោងចិញ្ចឹមគោយកទឹកដោះរបស់ក្រុមហ៊ុន SONAVITH Co., Ltd ទំហំ ១ពាន់ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់។
