
លោក ផាយ ឡេង ដឹកនាំក្រុមការងារពិនិត្យទីតាំងដាំកូនឈើក្ងោក លើដងផ្លូវលេខ ៥៥ ក្នុងខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង ចុះពិនិត្យ និងកំណត់ទីតាំងសម្រាប់រៀបចំដាំកូនឈើក្ងោក នៅតាមបណ្តោយផ្លូវជាតិលេខ ៥៥ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពចុះពិនិត្យនេះ ត្រូវបានធ្វើឡើងចាប់ពីចំណុចភូមិវត្តល្ហួង សង្កាត់លលកស ក្រុងពោធិ៍សាត់ រហូតដល់ព្រំប្រទល់ស្រុកភ្នំក្រវាញ។ ការដាំដើមក្ងោកនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង និងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរតាមដងផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយនេះ៕










