
អភិបាលស្រុកវាលវែង ចុះពិនិត្យការដ្ឋានសាងសង់មណ្ឌលសុវត្ថិភាពជនភៀសសឹក
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលស្រុកវាលវែង រួមជាមួយលោកអភិបាលរង លោកនាយករដ្ឋបាលស្តីទី សមាជិកក្រុមប្រឹក្សាស្រុក និងប្រធានការិយាល័យចំណុះសាលាស្រុក បានអញ្ជើញចុះពិនិត្យទីតាំងការដ្ឋានសាងសង់មណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹក នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ។ ការចុះពិនិត្យនេះ គឺដើម្បីតាមដានវឌ្ឍនភាពការងារ និងធានាឱ្យការរៀបចំមណ្ឌលសុវត្ថិភាពនេះដំណើរការទៅដោយរលូន និងទាន់ពេលវេលា៕











