
ពន្ធនាគារខេត្តពោធិ៍សាត់ បូកសរុបការងារឆមាសទី១ និងលើកទឹកចិត្តមន្ត្រីឆ្នើម
ពោធិ៍សាត់៖ ពន្ធនាគារខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកវរអគ្គានុរក្សថ្នាក់លេខ២ ស៊ិន សុផាន់ណូ ប្រធានពន្ធនាគារខេត្ដ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ លោកប្រធានបានផ្សព្វផ្សាយនូវអនុសាសន៍ណែនាំរបស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅ ដើម្បីជាទិសដៅពង្រឹងការងារបន្ត។ ជាមួយគ្នានោះដែរ កិច្ចប្រជុំក៏បានប្រគល់បណ្ណសរសើរជូនដល់មន្ត្រីដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចប្រចាំឆ្នាំ២០២៥ ដើម្បីជាការលើកទឹកចិត្តផងដែរ៕










