
ស្រុកបាកានរួមគ្នាដើម្បីបរិស្ថានស្អាត! លោកអភិបាលស្រុក ជំរុញយុទ្ធនាការដាំដើមឈើ និងសម្អាតអនាម័យតាមមូលដ្ឋាន
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានដឹកនាំមន្ត្រីរាជការ រដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង ៩ ចុះធ្វើសកម្មភាពសម្អាតបរិស្ថាន អនាម័យ និងដាំដើមឈើលម្អតាមមូលដ្ឋានយ៉ាងសកម្ម នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ យុទ្ធនាការបៃតងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាពស្រុកបាកានឱ្យកាន់តែស្រស់បំព្រង ព្រមទាំងរួមចំណែកបង្កើតគម្របបៃតង និងដាស់តឿនស្មារតីបងប្អូនប្រជាពលរដ្ឋឱ្យចូលរួមស្រឡាញ់ និងថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនឱ្យបានស្អាតជានិច្ច។ រួមគ្នាដើម្បីបរិស្ថានស្អាត ស្រុកបាកានបៃតង និងមានខ្យល់អាកាសបរិសុទ្ធ!










