
រដ្ឋបាលសង្កាត់ផ្ទះព្រៃ ដឹកនាំកម្លាំងចម្រុះចុះថែទាំ និងតុបតែងដើមក្ងោកតាមដងផ្លូវវាងក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ លោក ប៉ិច ស៊ីផាន់ ចៅសង្កាត់ផ្ទះព្រៃ បានដឹកនាំកម្លាំងចម្រុះរួមមាន សមាជិកក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ មេភូមិទាំង១៣ ប្រជាការពារភូមិ និងក្រុមទ្រទ្រង់សុខភាពភូមិ ចុះធ្វើសកម្មភាពថែទាំបរិស្ថាន និងសោភណភាពយ៉ាងសកម្ម នាថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ។ ក្នុងយុទ្ធនាការនេះ ក្រុមការងារបានរួមគ្នាចុះតុបតែង ស្រោចទឹក និងជ្រោយដីជុំវិញគល់ដើមក្ងោកដែលបានដាំរួច ដើម្បីជួយឱ្យរុក្ខជាតិលម្អទាំងនោះលូតលាស់បានល្អ នៅតាមបណ្តោយដងផ្លូវវាងក្រុង ក្នុងគោលបំណងលើកកម្ពស់សោភណភាព និងបង្កើតគម្របបៃតងទាក់ទាញប្រចាំក្រុងពោធិ៍សាត់៕










