
កម្លាំងនគរបាលស្រុកក្រគរ ចុះផ្តល់អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋដល់លំនៅឋានតាមឃុំទាំង១១
ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានណែនាំឱ្យកម្លាំងជំនាញផែនអត្តសញ្ញាណកម្ម ចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅតាមបណ្តាឃុំទាំង១១ ក្នុងស្រុកក្រគរ។ ទន្ទឹមនឹងនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១ឃុំ ក៏បានខិតខំចុះចែកអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋដល់លំនៅឋានផ្ទាល់តែម្តង ដើម្បីបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលារបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕










