
លោក ធាង ឡេង អភិបាលស្រុកវាលវែង អញ្ជើញបើកវិញ្ញាសាប្រឡងឌីប្លូម នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញជាអធិបតីភាពក្នុងការបើកកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ជូនដល់បេក្ខជន នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោក-លោកស្រីប្រធានការិយាល័យជុំវិញស្រុក រួមទាំងលោកគ្រូ-អ្នកគ្រូផងដែរ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ និងមានសណ្តាប់ធ្នាប់ល្អ៕










