
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ អញ្ជើញបើកវិញ្ញាសាប្រឡងឌីប្លូម នៅមណ្ឌលអនុវិទ្យាល័យតាលោ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញជាអធិបតីក្នុងការបើកកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ជូនដល់បេក្ខជន នៅមណ្ឌលប្រឡងអនុវិទ្យាល័យតាលោ ស្ថិតក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ការអញ្ជើញចុះពិនិត្យ និងបើកវិញ្ញាសាផ្ទាល់ពីសំណាក់លោកអភិបាលស្រុក គឺដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងដើម្បីផ្ដល់កម្លាំងចិត្តដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងប្រឡងឱ្យបានជោគជ័យ៕










