
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស
ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សដែលជាអ្នកបើកបរយានយន្តគ្រប់ប្រភេទ។ សមត្ថកិច្ចបានសង្កត់ធ្ងន់ និងណែនាំឱ្យអ្នកបើកបរទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ, បើកបរប្រកាន់ស្តាំ និងតាមគន្លងផ្លូវ, មិនត្រូវនិយាយទូរស័ព្ទពេលបើកបរ, ជាពិសេសត្រូវបន្ថយល្បឿននៅពេលដល់ផ្លូវប្រសព្វ និងគោរពផ្លាកសញ្ញាចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។










