
រដ្ឋបាលស្រុកកណ្ដៀង បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្តាប់កង្វល់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងឃុំចំនួន៣
គោលបំណងសំខាន់នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណង៖ -ឆ្លុះបញ្ចាំងពីលទ្ធផលការងារ៖ ផ្សព្វផ្សាយនូវសមិទ្ធផលនានា និងវឌ្ឍនភាពការងារដែលរដ្ឋបាលស្រុកសម្រេចបានជូនប្រជាពលរដ្ឋបានជ្រាប។ -ស្តាប់កង្វល់ផ្ទាល់ដី៖ បង្កើតឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានលើកឡើងនូវរាល់បញ្ហាប្រឈម សំណើ សំណូមពរ ក៏ដូចជាមតិយោបល់ផ្សេងៗពាក់ព័ន្ធនឹងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ។ -ស្វែងរកដំណោះស្រាយ៖ ពិភាក្សា និងឆ្លើយតបភ្លាមៗចំពោះកង្វល់នានា ក្នុងសមត្ថកិច្ចរបស់រដ្ឋបាលស្រុក និងកត់ត្រានូវរាល់សំណើធំៗដើម្បីដាក់ជូនទៅថ្នាក់លើពិនិត្យ និងដោះស្រាយបន្ត។










