
ក្រសួង និងមន្ទីរសាធារណការ បន្តសិក្សាប្រមូលទិន្នន័យល្បឿន និងចំនួនចរាចរណ៍ដោយប្រើឧបករណ៍ «MetroCount» លើផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់
សកម្មភាពបច្ចេកទេសនេះ ត្រូវបានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍វាស់ស្ទង់ទំនើប MetroCount នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៨៤+០០០ ដល់ គ.ម ១៨៥+០០០ ដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យោងតាមក្រុមការងារបច្ចេកទេស បានឱ្យដឹងថា ការជ្រើសរើសយកចំណុចខាងលើមកធ្វើការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យយ៉ាងដិតដល់នេះ គឺដោយសារតែទីតាំងនេះជាចំណុចគន្លឹះដែលធ្លាប់មានប្រវត្តិប្រឈម និងកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់កន្លងមក។










