
រដ្ឋបាលស្រុកភ្នំក្រវាញ រួមគ្នាប្រារព្ធពិធីក្រុងពាលី បើកការដ្ឋានសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងថ្មី
ការកសាងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងថ្មីនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងការលើកកម្ពស់សមត្ថភាព និងផ្ដល់កន្លែងធ្វើការងារសមរម្យជូនដល់មន្ត្រីនគរបាលមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើសេវាសាធារណៈ ក៏ដូចជាការការពារសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំសំរោងទាំងមូលឱ្យកាន់តែល្អប្រសើរឡើង៕











