
រដ្ឋបាលស្រុកកណ្តៀង ចុះយុទ្ធនាការសម្អាតបរិស្ថាន ដើម្បីត្រៀមពិធីសម្ពោធអគារសិក្សាថ្មី នៅសាលាបឋមសិក្សារាំងទិល ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ
សកម្មភាពចុះជួយសង្គម និងសម្អាតបរិស្ថានយ៉ាងសកម្មនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងត្រៀមលក្ខណៈរៀបចំទទួលបដិសណ្ឋារកិច្ច ក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង មាន ៥បន្ទប់ នៅសាលាបឋមសិក្សារាំងទិល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។











