ក្រុងពាលី បួងសួង សុំសេចក្តីសុខ និងបញ្ចុះបឋមសិលា សាងសង់សួនច្បារសម្តេចក្រឡាហោម ស ខេង

ក្រុងពាលី បួងសួង សុំសេចក្តីសុខ និងបញ្ចុះបឋមសិលា សាងសង់សួនច្បារសម្តេចក្រឡាហោម ស ខេង

បាត់ដំបង៖ នៅបរិវេណសួនសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃ ទី៩ ខែមិថុនា ឆ្នា២០២៦ បានរៀបចំ ពិធីក្រុងពាលី បួងសួង សុំសេចក្តីសុខ និងបញ្ចុះបឋមសិលា សាងសង់រូបសំណាក ព្រះវិស្ណុ ធ្វើអំពីស្ពាន់ មានកម្ពស់ ៦,៣០ ម៉ែត្រដើម្បីជាទីសក្ការៈបូជា និងសាងសង់កែលម្អរសួនច្បារសម្តេចក្រឡាហោម ស ខេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន វត្តមានចូលរួមមាន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី មន្ត្រីរាជការ គ្រប់មន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញខេត្តបាត់ដំបង ។

ព័ត៌មានពាក់ព័ន្ធ

គម្រោងដំឡើងអំពូលសូឡាតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងប្រវែងប្រមាណ១៤០គីឡូម៉ែត្រដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតត្រូវបានបើកការដ្ឋានសាងសង់
ការអភិវឌ្ឍ
គម្រោងដំឡើងអំពូលសូឡាតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងប្រវែងប្រមាណ១៤០គីឡូម៉ែត្រដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតត្រូវបានបើកការដ្ឋានសាងសង់
បាត់ដំបង៖គម្រោងដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងប្រវែងប្រមាណ១៤០គីឡូម៉ែត្រចាប់ពីព្រំប្រទល់ខេត្តពោធិ៍សាត់ដល់ខេត្តបន្ទាយមានជ័យត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះដោយចាប់ផ្ដើមពីស្រុកមោងឫស្សី។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
យុវជននៅខេត្តបាត់ដំបងផុសផុលមកទទួលពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា
ការអភិវឌ្ឍ
យុវជននៅខេត្តបាត់ដំបងផុសផុលមកទទួលពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា
បាត់ដំបង៖យុវជននៅខេត្តបាត់ដំបងផុសផុលខ្លាំងមកទទួលពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាជាបន្តបន្ទាប់ ដើម្បីចាប់ឱកាសចូលរួមរៀនសូត្រ ហ្វឹកហាត់ និងអភិវឌ្ឍខ្លួនសំដៅរួមចំណែកបំពេញកាតព្វកិច្ចចំពោះជាតិ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្រុមការងារបច្ចេកទេស កំពុងរៀបចំស្ថាបនា ផ្លូវលេខ១២១ ជាផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដើម្បីបម្រើជាផលប្រយោជន៍សាធារណៈ
ការអភិវឌ្ឍ
ក្រុមការងារបច្ចេកទេស កំពុងរៀបចំស្ថាបនា ផ្លូវលេខ១២១ ជាផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដើម្បីបម្រើជាផលប្រយោជន៍សាធារណៈ
បាត់ដំបង ៖ ផ្លូវលេខ១២១ មួយខ្សែ ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កំពុងត្រូវបានក្រុមការងារបច្ចេកទេស ផ្លូវថ្នល់កំពុងធ្វើការភ្ជួរ ឈូសឆាយ កិនកៀរពង្រាប ដើម្បីស្ថាបនាជាផ្លូវបេតុង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
កម្មវិធីកិច្ចសន្ទនា ស្តីពី «ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីការអភិវឌ្ឍជំនាញ»
ការអភិវឌ្ឍ
កម្មវិធីកិច្ចសន្ទនា ស្តីពី «ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីការអភិវឌ្ឍជំនាញ»
បាត់ដំបង៖ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចសន្ទនា ស្តីពី «ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីការអភិវឌ្ឍជំនាញ» និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងគ្រឹះស្ថានអប់រំវិជ្ជាជីវៈ និងវិស័យឯកជន។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
កិច្ចប្រជុំស្ដីពី បញ្ចប់គម្រោង និងកសាងផែនការ និរន្តរភាព    ព្រឹកថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២៦
ការអភិវឌ្ឍ
កិច្ចប្រជុំស្ដីពី បញ្ចប់គម្រោង និងកសាងផែនការ និរន្តរភាព ព្រឹកថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២៦
កិច្ចប្រជុំស្ដីពី បញ្ចប់គម្រោង និងកសាងផែនការ និរន្តរភាព ព្រឹកថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២៦នេះ លោកស្រី មាសភិរុណ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានអញ្ជើញចូលរួម ជាគណៈអធិបតី ក្នុងពិធីបើកកិច្ចប្រជុំ ស្ដីពី ការបញ្ចប់គម្រោង និងកសាងផែនការ និរន្តរភាព ជាមួយមន្ត្រីជំនាញ នៃមន្ទីរអប់រំ យុវជននិងកីឡា ខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនាតែងតែទៅវត្តអារាម មិនដែលខកខានឡើយ ទៅតាមទំនាមទំលាប់ខ្មែរ
ការអភិវឌ្ឍ
ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនាតែងតែទៅវត្តអារាម មិនដែលខកខានឡើយ ទៅតាមទំនាមទំលាប់ខ្មែរ
បាត់ដំបង៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនាតែងតែទៅវត្តអារាមមិនដែលខកខានឡើយ ទៅតាមទំនាមទំលាប់ខ្មែរ ដែលដូនតាបានបន្សល់ទុកមកឱ្យកូនចៅជំនាន់ក្រោយ គោរពប្រតិបត្តិ ក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្សយូរអង្វែង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត

ព័ត៌មានថ្មីៗ

សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ ប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៥-២០២៦
សកម្មភាពថ្នាក់ដឹកនាំ

សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ ប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៥-២០២៦

សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមអធិបតីភាពលោក ងួន ប៉ោសេង អភិបាលរងខេត្ត។ ក្នុងពិធីនោះ លោកអភិបាលរងបានថ្លែងការកោតសរសើរ លើកទឹកចិត្ត និងក្រើនរំលឹកដល់សិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ល្អ ព្រមទាំងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងមាតាបិតាដែលបានរួមចំណែកអភិវឌ្ឍវិស័យអប់រំយ៉ាងសកម្ម។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកបាកាន ដឹកនាំចុះពិនិត្យទីតាំងរៀបចំផែនការសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកបាកាន ដឹកនាំចុះពិនិត្យទីតាំងរៀបចំផែនការសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យផ្ទាល់លើទីតាំងជាក់ស្តែង ដែលត្រូវរៀបចំផែនការសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុថ្នាក់ស្រុក នៅក្នុងមូលដ្ឋាន ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ការចុះពិនិត្យទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងវាយតម្លៃឱ្យបានស៊ីជម្រៅលើតម្រូវការអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាបញ្ហាករណីទឹកជំនន់រាំងស្ងួត ឬការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំដៅធានាថាគម្រោងវិនិយោគដែលនឹងត្រូវដាក់ស្នើឡើង អាចឆ្លើយតបចំតម្រូវការជាក់ស្តែង និងជួយបង្កើនភាពធន់ដល់ប្រជាពលរដ្ឋក្នុងហានិភ័យអាកាសធាតុ។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរឃុំ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ពិនិត្យមើលផលប្រយោជន៍រួមដែលប្រជាពលរដ្ឋនឹងទទួលបាន ព្រមទាំងធានាគុណភាព និងប្រសិទ្ធភាពខ្ពស់នៅពេលគម្រោងនេះត្រូវដាក់ឱ្យអនុវត្តនាពេលអនាគត៕ សាយយ័ន្ដ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សាលាស្រុកភ្នំក្រវាញ រៀបចំកម្មវិធីបើកសំណើដេញថ្លៃគម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន ៥០ដើម ជូនដល់ប្រជាពលរដ្ឋ
ការអភិវឌ្ឍ

សាលាស្រុកភ្នំក្រវាញ រៀបចំកម្មវិធីបើកសំណើដេញថ្លៃគម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន ៥០ដើម ជូនដល់ប្រជាពលរដ្ឋ

ពោធិ៍សាត់៖ នៅសាលាស្រុកភ្នំក្រវាញ បានរៀបចំកម្មវិធីបើកសំណើដេញថ្លៃ សម្រាប់គម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យ (សូឡា) តាមផ្លូវសាធារណៈចំនួន ៥០ដើម កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ។ គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានដាក់ឱ្យអនុវត្តនៅក្នុង ភូមិស្វាយប៉ាក និង ភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការរៀបចំដំឡើងប្រព័ន្ធបំភ្លឺសាធារណៈនេះ គឺក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍមូលដ្ឋាន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ ធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវក្នុងតំបន់ជនបទ។ កម្មវិធីបើកសំណើរដេញថ្លៃនេះ បានប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងតំណាងក្រុមហ៊ុន និងសហគ្រាសម៉ៅការសាងសង់នានា ដែលបានមកដាក់ពាក្យប្រកួតប្រជែងដេញថ្លៃដោយឈរលើស្មារតីប្រកួតប្រជែង តម្លាភាព ភាពយុត្តិធម៌ និងស្របតាមបទដ្ឋានលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់៕ សាយយ័ន្ដ​ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិការិយាល័យអប់រំ យុវជន និងកីឡា ស្រុកតាលោសែនជ័យ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិការិយាល័យអប់រំ យុវជន និងកីឡា ស្រុកតាលោសែនជ័យ

ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងលោកនាយក នាយិកាគ្រឹះស្ថានសិក្សាជាច្រើនរូប កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារអប់រំកន្លងមក រួមទាំងការដោះស្រាយបញ្ហាប្រឈមនានា សំដៅពង្រឹងគុណភាពនៃការបង្រៀន និងរៀននៅតាមគ្រឹះស្ថានសិក្សាថ្នាក់មូលដ្ឋាន។ ក្នុងឱកាសនោះ លោកអភិបាលស្រុកតាលោសែនជ័យ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យអប់រំក្នុងស្រុកតាលោសែនជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ សាយយ័ន្ដ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុងពាលី បួងសួង សុំសេចក្តីសុខ និងបញ្ចុះបឋមសិលា សាងសង់សួនច្បារសម្តេចក្រឡាហោម ស ខេង - មន្ទីរព័ត៌មានខេត្តពោធិ៍សាត់