ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។ បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។ លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕

ព័ត៌មានពាក់ព័ន្ធ

កិច្ចសម្ភាសន៍ ៖ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ស្តីពីសក្តានុពលនៃវិស័យទេសចរណ៍នៅភូមិភាគឦសាននៃខេត្តមណ្ឌលគិរី នារដូវកាលបៃតង
ទេសចរណ៍
កិច្ចសម្ភាសន៍ ៖ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ស្តីពីសក្តានុពលនៃវិស័យទេសចរណ៍នៅភូមិភាគឦសាននៃខេត្តមណ្ឌលគិរី នារដូវកាលបៃតង
ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ស្តីពីសក្តានុពលនៃវិស័យទេសចរណ៍នៅភូមិភាគឦសាននៃខេត្តមណ្ឌលគិរី នារដូវកាលបៃតង
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន
ទេសចរណ៍
ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន
មណ្ឌលគិរី ៖ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះ ជាគោលដៅដ៏សំខាន់ សម្រាបទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញទស្សនាកម្សាន្ត ដើម្បីបន្ថូរអារម្មណ៍តានតឹងក្រោយពីការងារ និងការសិក្សា នៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យផ្សេងៗ ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ ប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៥-២០២៦
សកម្មភាពថ្នាក់ដឹកនាំ

សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ ប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៥-២០២៦

សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមអធិបតីភាពលោក ងួន ប៉ោសេង អភិបាលរងខេត្ត។ ក្នុងពិធីនោះ លោកអភិបាលរងបានថ្លែងការកោតសរសើរ លើកទឹកចិត្ត និងក្រើនរំលឹកដល់សិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ល្អ ព្រមទាំងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងមាតាបិតាដែលបានរួមចំណែកអភិវឌ្ឍវិស័យអប់រំយ៉ាងសកម្ម។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកបាកាន ដឹកនាំចុះពិនិត្យទីតាំងរៀបចំផែនការសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកបាកាន ដឹកនាំចុះពិនិត្យទីតាំងរៀបចំផែនការសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យផ្ទាល់លើទីតាំងជាក់ស្តែង ដែលត្រូវរៀបចំផែនការសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុថ្នាក់ស្រុក នៅក្នុងមូលដ្ឋាន ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ការចុះពិនិត្យទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងវាយតម្លៃឱ្យបានស៊ីជម្រៅលើតម្រូវការអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាបញ្ហាករណីទឹកជំនន់រាំងស្ងួត ឬការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំដៅធានាថាគម្រោងវិនិយោគដែលនឹងត្រូវដាក់ស្នើឡើង អាចឆ្លើយតបចំតម្រូវការជាក់ស្តែង និងជួយបង្កើនភាពធន់ដល់ប្រជាពលរដ្ឋក្នុងហានិភ័យអាកាសធាតុ។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរឃុំ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ពិនិត្យមើលផលប្រយោជន៍រួមដែលប្រជាពលរដ្ឋនឹងទទួលបាន ព្រមទាំងធានាគុណភាព និងប្រសិទ្ធភាពខ្ពស់នៅពេលគម្រោងនេះត្រូវដាក់ឱ្យអនុវត្តនាពេលអនាគត៕ សាយយ័ន្ដ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សាលាស្រុកភ្នំក្រវាញ រៀបចំកម្មវិធីបើកសំណើដេញថ្លៃគម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន ៥០ដើម ជូនដល់ប្រជាពលរដ្ឋ
ការអភិវឌ្ឍ

សាលាស្រុកភ្នំក្រវាញ រៀបចំកម្មវិធីបើកសំណើដេញថ្លៃគម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន ៥០ដើម ជូនដល់ប្រជាពលរដ្ឋ

ពោធិ៍សាត់៖ នៅសាលាស្រុកភ្នំក្រវាញ បានរៀបចំកម្មវិធីបើកសំណើដេញថ្លៃ សម្រាប់គម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យ (សូឡា) តាមផ្លូវសាធារណៈចំនួន ៥០ដើម កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ។ គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានដាក់ឱ្យអនុវត្តនៅក្នុង ភូមិស្វាយប៉ាក និង ភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការរៀបចំដំឡើងប្រព័ន្ធបំភ្លឺសាធារណៈនេះ គឺក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍមូលដ្ឋាន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ ធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវក្នុងតំបន់ជនបទ។ កម្មវិធីបើកសំណើរដេញថ្លៃនេះ បានប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងតំណាងក្រុមហ៊ុន និងសហគ្រាសម៉ៅការសាងសង់នានា ដែលបានមកដាក់ពាក្យប្រកួតប្រជែងដេញថ្លៃដោយឈរលើស្មារតីប្រកួតប្រជែង តម្លាភាព ភាពយុត្តិធម៌ និងស្របតាមបទដ្ឋានលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់៕ សាយយ័ន្ដ​ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិការិយាល័យអប់រំ យុវជន និងកីឡា ស្រុកតាលោសែនជ័យ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិការិយាល័យអប់រំ យុវជន និងកីឡា ស្រុកតាលោសែនជ័យ

ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងលោកនាយក នាយិកាគ្រឹះស្ថានសិក្សាជាច្រើនរូប កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារអប់រំកន្លងមក រួមទាំងការដោះស្រាយបញ្ហាប្រឈមនានា សំដៅពង្រឹងគុណភាពនៃការបង្រៀន និងរៀននៅតាមគ្រឹះស្ថានសិក្សាថ្នាក់មូលដ្ឋាន។ ក្នុងឱកាសនោះ លោកអភិបាលស្រុកតាលោសែនជ័យ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យអប់រំក្នុងស្រុកតាលោសែនជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ សាយយ័ន្ដ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត