
ប្រជុំអនុគណៈកម្មការរៀបចំទីកន្លែងប្រារព្ធពិធី និងទទួលបដិសណ្ឋារកិច្ច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ធស្តីទី
លោកស្រី ប៉ុក ណាឌី លោក ងួន ប៉ោសេង លោក ញឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ អនុគណៈកម្មការរៀបចំទីកន្លែងប្រារព្ធពិធី និងទទួលបដិសណ្ឋារកិច្ច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ធស្តីទី នែព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំកោះសំពៅមាស ជាន់ទី១ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពី រដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕










