
កិច្ចប្រជំុអនុគណៈកម្មការសន្តិសុខ និងអនុគណៈកម្មការបដិសណ្ឋរកិច្ចជូន សម្តេចអគ្គមហាសេនាធិបតី តេជេា ហ៊ុន សែន ប្រមុខរដ្ឋស្តីទី
លេាក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបេីកកិច្ចប្រជំុ អនុគណៈកម្មការសន្តិសុខ និងអនុគណៈកម្មការបដិសណ្ឋរកិច្ចជូន សម្តេចអគ្គមហាសេនាធិបតី តេជេា ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ។ កិច្ចប្រជុំក្នុងថ្ងៃនេះមានការចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ទ្ធ អភិបាលក្រុង និងកងកម្លាំងប្រដាប់អាវុធទាំង៣ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅសាលាប្រជុំកោះសំពៅមាស ជាន់ទី១សាលាខេត្ត រដ្ឋបាលខេត្តពោធិ៍សាត់៕










