
លោក ផាយ ឡេង អភិបាលក្រុង ដឹកនាំកិច្ចប្រជុំសម្របសម្រួលការរុះរើសំណង់តាមច្រាំងស្ទឹងក្នុងសង្កាត់រលាប និងសង្កាត់លលកស
លោក ផាយ ឡេង អភិបាលក្រុង បានដឹកនាំកិច្ចប្រជុំសម្របសម្រួលជាមួយមន្ត្រី និងភាគីពាក់ព័ន្ធ ការពាក់ព័ន្ធនឹងការរុះរើសំណង់ផ្សេងៗតាមបណ្តោយច្រាំងស្ទឹងក្នុង សង្កាត់រលាប និង សង្កាត់លលកស។ គោលបំណងនៃការរៀបចំនេះ គឺដើម្បីការពារច្រាំងស្ទឹង ការពារបរិស្ថាន និងលើកកម្ពស់សោភ័ណភាពក្រុង ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរផងដែរ។











