
ពលរដ្ឋសង្កាត់រលាប ក្រុងពោធិ៍សាត់ ទទួលស្គាល់គុណតម្លៃនៃការសង្គ្រោះជាតិ ការការពារទឹកដី និងការអភិវឌ្ឍរបស់សម្តេចតេជោ និងសម្តេចធិបតី ព្រមទាំងប្តេជ្ញារួមសាមគ្គីគ្នាធ្វើឱ្យខ្មែរកាន់តែរុងរឿង
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជួបសំណេះសំណាលជាមួយមន្ត្រីបក្សមូលដ្ឋានចំនួន ១,០២៣នាក់ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ដើម្បីពង្រឹងសាមគ្គីភាព ត្រៀមបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងផ្តាំផ្ញើឱ្យមន្ត្រីបន្តបម្រើពលរដ្ឋឱ្យទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហើបពីការសម្ពោធ «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ វាលសម្តេចយស» នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ គម្រោងសាងសង់ច្រាំងស្ទឹងពោធិ៍សាត់ប្រវែង ៤គីឡូម៉ែត្រ ព្រមទាំងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ និងកសិ-ថាមពលនៅស្រុកវាលវែង និងការពង្រីករោងចក្រ-ឧស្សាហកម្មបង្កើតការងារនៅស្រុកក្រគរ និងស្រុកបាកាន។










