
សេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ សម្រាប់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៦
សេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ សម្រាប់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៦

សេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ សម្រាប់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៦













ពោធិ៍សាត់៖ គណៈឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦នេះ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្ស សំអុល សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស និងជាអនុប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សៅ ដារឿន និង ឯកឧត្តម ឈិម ផាវេត ជាអនុប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត រួមជាមួយមន្ត្រីជំនួយការ ប្រធានគណៈឃោសនាអប់រំគណបក្សមូលដ្ឋាន និងតំណាងទទួលបន្ទុកការងារឃោសនាអប់រំ មកពីតាមបណ្តាសាខាគណបក្ស មន្ទីរ-អង្គភាពជុំវិញខេត្តយ៉ាងច្រើនកុះករ៕


ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ តំណាងឱ្យក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ អាំង សុជាតា ខូយ រីដា ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លាជាដីឡូត៍ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកទាំងអស់។ អំណោយដីឡូត៍នេះ គឺជាការយកចិត្តទុកដាក់ និងគិតគូរយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក្នុងការជួយសម្រាលបន្ទុកជីវភាព ព្រមទាំងជាកម្លាំងចិត្តយ៉ាងធំធេងដល់មន្ត្រីរាជការស្រុកតាលោសែនជ័យ ឱ្យកាន់តែខិតខំបំពេញបេសកកម្មបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត៕


ពោធិ៍សាត់៖ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារអន្តរាគមន៍ទឹក និងការតាមដានការងារឧតុនិយម-ជលសាស្ត្រ ដោយមានការចូលរួមពីមន្ត្រីកិច្ចសន្យាប្រចាំការតាមសំណង់ទ្វារទឹក ទំនប់ទឹក និងស្ថានីយវាស់វែងតាមបណ្តាស្រុកនានា នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីមូលដ្ឋាន ក្នុងការគ្រប់គ្រង-បញ្ជាទ្វារទឹក និងការតាមដានកម្ពស់ទឹក ព្រមទាំងរបបទឹកភ្លៀងជាប្រចាំក្នុងរដូវវស្សាឆ្នាំ២០២៦នេះ បានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងបាតុភូត El Niño កន្លងមក។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យមន្ត្រីឆ្មាំទំនប់ និងមន្ត្រីជំនាញទាំងអស់ បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីបន្តអន្តរាគមន៍ទឹក និងផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សទាន់ពេលវេលា អំពីស្ថានភាពទឹកភ្លៀង ឬបាតុភូតព្យុះផ្សេងៗ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជ្រាបជាមុនផងដែរ៕


ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវ៉ាញ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសកម្មភាពការដ្ឋានជួសជុល និងចាក់បេតុងបិទគម្របលូទឹក ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពន្លឿនការងារកសាង និងធានានូវគុណភាពគម្របលូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕
