
កឧត្តម ខូយ រីដា និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីដង្ហែទៅវត្តសាមគ្គីវង្សារាម
ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិកបក្ស និងពុទ្ធបរិស័ទ បានចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ក្នុងឱកាសបុណ្យកឋិនទានសាមគ្គី នៅស្នាក់ការគណបក្សខេត្ត។ អង្គកឋិនទានសាមគ្គីនេះ នឹងដង្ហែចេញពីស្នាក់ការគណបក្សខេត្ត នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ នាទីព្រឹក ឆ្ពោះទៅវេរប្រគេនព្រះសង្ឃនៅវត្តសាមគ្គីវង្សារាម សង្កាត់លលកស ក្រុងពោធិ៍សាត់ ដោយគោរពអញ្ជើញថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទចូលរួមចាប់មគ្គផលតាមសទ្ធាជ្រះថ្លា។










