
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូនគ្រួសារសពសមាជិកអតីតយុទ្ធជន ៤គ្រួសារ ក្រោមវត្តមានលោក រស់ នឿន អភិបាលរងខេត្ត
(ប៉ៃលិន)៖ ថវិកាបេឡាមរណៈសង្គ្រោះសរុបចំនួន ១៦,០០០,០០០រៀល (ដប់ប្រាំមួយលានរៀលគត់) ត្រូវបាននាំយកទៅប្រគល់ជូនដល់ក្រុមគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន ៤គ្រួសារ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដើម្បីជួយសម្រាលទុក្ខលំបាក និងជាការដឹងគុណចំពោះគុណបំណាច់អតីតយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ។ ពិធីប្រគល់នេះបានប្រព្រឹត្តទៅក្រោមវត្តមានដឹកនាំដោយ លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត។











