
វីដេអូ: លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ណែនាំក្មួយៗសិស្សានុសិស្សត្រូវមានគុណធម៌ខ្ពស់ក្នុងសង្គម
វីដេអូ: លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ណែនាំក្មួយៗសិស្សានុសិស្សត្រូវមានគុណធម៌ខ្ពស់ក្នុងសង្គម

វីដេអូ: លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ណែនាំក្មួយៗសិស្សានុសិស្សត្រូវមានគុណធម៌ខ្ពស់ក្នុងសង្គម













ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារពិធីប្រណាំងទូក «ង» ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូបផងដែរ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស ជាន់ទី១។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលលើកិច្ចការងារត្រៀមលក្ខណៈបច្ចេកទេស ផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងការរៀបចំសោភ័ណភាពផ្សេងៗ សំដៅធានាឱ្យព្រឹត្តិការណ៍ប្រណាំងទូកថ្នាក់ខេត្តប្រព្រឹត្តទៅដោយរលូន និងប្រកបដោយបរិយាកាសសប្បាយរីករាយ។ សូមបញ្ជាក់ថា ពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមដងស្ទឹងពោធិ៍សាត់ដ៏មានសក្តានុពល ខណៈដែលប្រជាពលរដ្ឋ និងកីឡាករទូកមកពីបណ្តាស្រុក/ក្រុងនានាកំពុងទន្ទឹងរង់ចាំទស្សនា៕


ឯកឧត្តមបណ្ឌិត ប្រាំង ជលសា បានជួបសំណេះសំណាលជាមួយមន្ត្រីបក្សមូលដ្ឋានស្រុកកណ្តៀង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានលើកឡើងពីសមិទ្ធផលទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលត្រៀមដំណើរការចុងឆ្នាំនេះដើម្បីជួយដល់វិស័យថាមពល និងកសិកម្ម។ ជាមួយគ្នានោះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋ សន្សំសំចៃទឹក ទប់ទល់នឹងបាតុភូត El Niño និងផ្អាកធ្វើស្រែប្រាំងនៅតំបន់គ្មានទឹក ព្រមទាំងបានបញ្ជាក់ពីជំហរការពារអធិបតេយ្យភាពជាតិ និងការត្រៀមខ្លួនឆ្ពោះទៅបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២៧។


លោកអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ រួមជាមួយលោកប្រធានក្រុមការងារចុះជួយឃុំឈើតុំ បានអញ្ជើញចែកអំណោយជា សៀវភៅសរសេរ ជូនដល់ប្អូនៗសិស្សានុសិស្សនៅ សាលាបឋមសិក្សាក្បាលទាហ៊ាន ដើម្បីជួយលើកទឹកចិត្ត និងសម្រាលបន្ទុកក្នុងការសិក្សារបស់ពួកគាត់។


នៅ វត្តកែវសុវណ្ណ បានរៀបចំពិធីក្រុងពលីរំកិលទូកង «ទំព័រសុវណ្ណសែនជ័យបារមីលោកតាគ្រី» ក្រោមការឧបត្ថមគាំទ្ររបស់មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ដើម្បីសុំសេចក្តីសុខ និងត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុង ព្រឹត្តិការណ៍ប្រណាំងទូកងខ្នាតអន្តរជាតិខេត្តពោធិ៍សាត់នាពេលខាងមុខ។
