
ឯកឧត្តម នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មាន និងអាជ្ញាធរមិនមែនជាសត្រូវនឹងគ្នា តែជាដៃគូក្នុងការបម្រើប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយ
ឯកឧត្តម នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មាន និងអាជ្ញាធរមិនមែនជាសត្រូវនឹងគ្នា តែជាដៃគូក្នុងការបម្រើប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយ

ឯកឧត្តម នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មាន និងអាជ្ញាធរមិនមែនជាសត្រូវនឹងគ្នា តែជាដៃគូក្នុងការបម្រើប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយ













ពោធិ៍សាត់៖ រដ្ឋបាលស្រុកវាលវែង លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញជួបសំណេះសំណាលទទួលស្វាគមន៍ និងសម្របសម្រួល ដល់ក្រុមអ្នកសារព័ត៌មានមកពី២២ស្ថាប័ន ដែលដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ចុះបំពេញបេសកកម្មសារព័ត៌មាននៅ ក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ បេសកកម្មសារព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍក្នុង មូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ។ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណើរ បេសកកម្មនេះ ផ្តោតលើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងសមិទ្ធផលនានានៃការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់ តាមរយៈការចូលរួមរបស់អ្នកសារព័ត៌មានពីស្ថាប័នចំនួន២២ ដើម្បីឱ្យសាធារណជនកាន់តែស្គាល់ពីភាពទាក់ទាញ និងឱកាសអភិវឌ្ឍនានាក្នុងស្រុក៕


មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧។


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានទទួលជួបសំណេះសំណាល និងស្វាគមន៍ក្រុមអ្នកសារព័ត៌មានមកពី ២២ស្ថាប័ន ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលចុះបំពេញបេសកកម្មរយៈពេល ៣ថ្ងៃ (២៣-២៥ តុលា) ក្រោមប្រធានបទ បេសកកម្មសារព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់។ បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីភាពទាក់ទាញផ្នែកទេសចរណ៍ធម្មជាតិ និងសមិទ្ធផលរីកចម្រើននានារបស់ខេត្តពោធិ៍សាត់ ឱ្យសាធារណជនបានស្គាល់កាន់តែទូលំទូលាយ។


លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងព័ត៌មាន ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយមានការចូលរួមពីមន្ត្រីរាជការនៃមន្ទីរព័ត៌មានរាជធានី-ខេត្ត
