កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន សហការជាមួយរដ្ឋបាលសង្កាត់ប៉ៃលិន ចុះផ្សព្វផ្សាយឣនុក្រឹត្យលេខ០៣ ជូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន សហការជាមួយរដ្ឋបាលសង្កាត់ប៉ៃលិន ចុះផ្សព្វផ្សាយឣនុក្រឹត្យលេខ០៣ ជូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ

(ប៉ៃលិន)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលក្រុងប៉ៃលិន បានចាត់ឲ្យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន សហការជាមួយរដ្ឋបាលសង្កាត់ប៉ៃលិន និងអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ដើម្បីឱ្យប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងការចូលរួមថែរក្សាសន្តិសុខសង្គម នៅតាមមូលដ្ឋានផ្ទាល់ និងជាមួយការធ្វើបច្ចុប្បន្នភាព និងបំពេញប្រវត្តិរូបជូន គ្រួសារឣតីតយុទ្ធជន និវត្តជន ជនពិការ នៅភូមិឣូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ៤គ្រួសារផងដែរ។

គ្រោះទឹកជំនន់ការដាក់អំពូលសូឡាដងផ្លូវសកម្មភាពជួសជុលផ្លូវ

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាន និងសាធារណមតិ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)
សន្តិសុខសង្គម
ឯកឧត្តម ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាន និងសាធារណមតិ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)
នៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញជាអធិបតី និងដឹកនាំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» ដោយមានវត្តមានចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាននិងសាធារណមតិ យុវជននៅតាមឃុំ សង្កាត់នៅទូទាំងខេត្ត រួមនឹងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល សរុបជិត ៨០០នាក់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តម គោស៊ុំ ប៊ុនសឿត ដឹកនាំកិច្ចប្រជុំក្រុមការងារចុះជួយសង្កាត់ទួលល្វា ត្រួតពិនិត្យបញ្ជីបេក្ខជនក្រុមប្រឹក្សា និងជំរុញការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
សន្តិសុខសង្គម
ឯកឧត្តម គោស៊ុំ ប៊ុនសឿត ដឹកនាំកិច្ចប្រជុំក្រុមការងារចុះជួយសង្កាត់ទួលល្វា ត្រួតពិនិត្យបញ្ជីបេក្ខជនក្រុមប្រឹក្សា និងជំរុញការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
(ប៉ៃលិន)៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ លោក គោស៊ុំ ប៊ុនសឿត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វាស្ដីទី បានដឹកនាំកិច្ចប្រជុំជាមួយសមាជិកក្រុមការងារទាំងអស់ ដើម្បីត្រួតពិនិត្យការងារសំខាន់ៗមួយចំនួន ឆ្លើយតបទៅនឹងដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ការផ្តល់សេវាសាធារណៈសង្កាត់អូរតាវ៉ៅ ទទួលបានការកោតសរសើពីប្រជាពលរដ្ឋ
សន្តិសុខសង្គម
ការផ្តល់សេវាសាធារណៈសង្កាត់អូរតាវ៉ៅ ទទួលបានការកោតសរសើពីប្រជាពលរដ្ឋ
ប៉ៃលិន៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបង្ហាញការរីករាយសប្បាយចិត្តជាខ្លាំង ចំពោះការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលសង្កាត់ ដែលមានភាពរហ័សរហួន យល់ពីសុខទុក្ខ តម្រូវការពិតប្រាកដ និងមិនមានការរើសអើងបក្សពួក ឬនិន្នាការនយោបាយណាមួយឡើយ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
រដ្ឋបាលខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
សន្តិសុខសង្គម
រដ្ឋបាលខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន (ល.ខ.ប) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់លើការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការប្រព្រឹត្តទៅដោយរលូន តម្លាភាព និងគ្មានការគំរាមកំហែង។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ថ្ងៃដំបូង! យុវជន-យុវនារីខេត្តប៉ៃលិន ស្ម័គ្រចិត្តអញ្ជើញមកទទួលពាក្យសុំបំពេញកាតព្វកិច្ចយោធា
សន្តិសុខសង្គម
ថ្ងៃដំបូង! យុវជន-យុវនារីខេត្តប៉ៃលិន ស្ម័គ្រចិត្តអញ្ជើញមកទទួលពាក្យសុំបំពេញកាតព្វកិច្ចយោធា
ប៉ៃលិន៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នេះ ដែលជាថ្ងៃទី១ នៃការចាប់ផ្តើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធា គេឃើញមានយុវជន យុវនារី ជាច្រើនរូបបានបង្ហាញស្មារតីស្នេហាជាតិយ៉ាងផុលផុស ដោយបានអញ្ជើញមកទទួល និងបំពេញពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ៃលិន និងស្រុកសាលក្រៅ ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរព័ត៌មានខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ តាមប្រព័ន្ធ Zoom
សន្តិសុខសង្គម
មន្ទីរព័ត៌មានខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ តាមប្រព័ន្ធ Zoom
(ប៉ៃលិន)៖ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការដែលជាក្រុមការងារព័ត៌មាន និងសាធារណមតិខេត្ត ចូលរួមកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដើម្បីពង្រឹងប្រសិទ្ធភាពការងារតាមដាន និងឆ្លើយតបព័ត៌មានឱ្យបានទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្ដម ខូយ រីដា ដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ ចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសព ឯកឧត្ដម ខាន់ ម៉ាណេរ
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្ដម ខូយ រីដា ដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ ចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសព ឯកឧត្ដម ខាន់ ម៉ាណេរ

ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ អញ្ជើញចូលរួមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ និងគោរពវិញ្ញាណក្ខន្ធក្នុងពិធីបុណ្យសព ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អ្នកតំណាងរាស្ត្រ និងគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញបង្សុកូលនិងចូលរួមកាន់បិណ្ឌវេនទី៧ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តពុទ្ធារាមហៅវត្តភូមិស្ទឹង
សកម្មភាពថ្នាក់ដឹកនាំ

អ្នកតំណាងរាស្ត្រ និងគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញបង្សុកូលនិងចូលរួមកាន់បិណ្ឌវេនទី៧ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តពុទ្ធារាមហៅវត្តភូមិស្ទឹង

ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពុទ្ធបរិស័ទគ្រប់ទិសទីកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌន ឯកឧត្តម ស៊ុយ សែម  បានធ្វើពិធីបង្សុកូល និងចូលរួមកាន់បិណ្ឌវេណទី៧ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តពុទ្ធារាមហៅវត្តភូមិស្ទឹង នៅស្រុកកណ្ដៀង។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលសាលាខេត្តនិងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្តពោធិ៍សាត់ចូលរួមវេណកាន់បិណ្ឌទី៦ វត្តកែវវិជ័យ
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលសាលាខេត្តនិងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្តពោធិ៍សាត់ចូលរួមវេណកាន់បិណ្ឌទី៦ វត្តកែវវិជ័យ

ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តពោធិ៍សាត់ រួមជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមប្រារព្ធពិធីកាន់បិណ្ឌវេនទី៦ និងបានចាត់ចែងរៀបចំចង្ហាន់ ប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅវត្តកែវវិជ័យ ដែលជាវត្តព្រះមេគណខេត្តពោធិ៍សាត់។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ហេង សុភាណា ដឹកនាំក្រុមការងារនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥ វត្ត ក្នុងក្រុងពោធិ៍សាត់ នាឱកាសកាន់បិណ្ឌវេនទី ៧
សកម្មភាពថ្នាក់ដឹកនាំ

លោក ហេង សុភាណា ដឹកនាំក្រុមការងារនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥ វត្ត ក្នុងក្រុងពោធិ៍សាត់ នាឱកាសកាន់បិណ្ឌវេនទី ៧

លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ព្រមទាំងតំណាងមន្ទីរ អង្គភាព គណៈអភិបាល និងក្រុមប្រឹក្សាក្រុង ចៅសង្កាត់ និងអាជ្ញាធរមូលដ្ឋាន នាំយកបច្ច័យ និងទេយ្យវត្ថុចូលរួមកាន់បិណ្ឌវេនទី ៧ តាមប្រពៃណីព្រះពុទ្ធសាសនា និងឧទ្ទិសមគ្គផលជូនដល់មាតាបិតា ព្រមទាំងញាតិការប្រាំពីរសន្តាន នៅវត្តចំនួន ៥ ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត