
ក្រុមស្ត្រីកែច្នៃម្សៅរំដេង រមៀត ពន្លៃ និងខ្ញី ជួយបង្កើនចំណូល និងកាត់បន្ថយការធ្វើចំណាកស្រុក នៅស្រុកប្រាសាទបល្ល័ង្ក
ក្រុមស្ត្រីកែច្នៃម្សៅរំដេង រមៀត ពន្លៃ និងខ្ញី ជួយបង្កើនចំណូល និងកាត់បន្ថយការធ្វើចំណាកស្រុក នៅស្រុកប្រាសាទបល្ល័ង្ក

ក្រុមស្ត្រីកែច្នៃម្សៅរំដេង រមៀត ពន្លៃ និងខ្ញី ជួយបង្កើនចំណូល និងកាត់បន្ថយការធ្វើចំណាកស្រុក នៅស្រុកប្រាសាទបល្ល័ង្ក













លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក និងឃុំអន្លង់ត្នោត ចុះរៀបចំកែលម្អសោភណភាពតាមទ្រូងផ្លូវទីប្រជុំជន ដោយបានកាត់ប្រមូលផ្ទាំងប៉ាណូចាស់ៗគ្មានប្រភពច្បាស់លាស់ចេញ និងដំឡើងទង់ជាតិ ទង់សាសនា ដើម្បីរៀបចំសណ្តាប់ធ្នាប់ លើកកម្ពស់មុខមាត់ស្រុក និងអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិ។


ពោធិ៍សាត់ ៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ជូនដល់ក្រុមចុះឈ្មោះបោះឆ្នោត និងអាជ្ញាធរក្រុមប្រឹក្សាឃុំ ទូទាំងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព យល់ដឹងអំពីនីតិវិធី ច្បាប់ បច្ចេកទេស និងបទបញ្ជាផ្ទៃក្នុង ដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងមានតម្លាភាព។ ក្នុងឱកាសនោះ លោក ចាន់ វិចិត្រ បានណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ក្រសោបយកចំណេះដឹងពីគ្រូបង្គោល, ពង្រឹងកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរឃុំ ប៉ុស្តិ៍នគរបាល និងក្រុមចុះឈ្មោះ, ព្រមទាំងខិតខំផ្សព្វផ្សាយជំរុញប្រជាពលរដ្ឋគ្រប់អាយុ និងអ្នកផ្លាស់ប្តូរទីលំនៅ ឱ្យមកអញ្ជើញពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕ សាយយ័ន្ដ វុន្នីយ៉ា


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រី និងប្រជាពលរដ្ឋធ្វើពិធីបុណ្យបង្សុកូលនៅទីតាំងប្រវត្តិសាស្ត្រ ដើមស្តី ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន វីរកងទ័ព និងជនរងគ្រោះក្នុងរបបប៉ុល ពត។ ក្នុងឱកាសនោះ ឯកឧត្តមបានផ្តាំផ្ញើឱ្យរួមគ្នាថែរក្សាបរិស្ថាន ដាំដើមឈើ គាំទ្ររាជរដ្ឋាភិបាលលើការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី និងត្រៀមសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ ព្រមទាំងបានប្រគេនថវិកា ១លានរៀល ដល់វត្តចំនួន៣ ក្នុងស្រុកកណ្តៀងផងដែរ។


ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ អញ្ជើញចូលរួមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ និងគោរពវិញ្ញាណក្ខន្ធក្នុងពិធីបុណ្យសព ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។
