
មន្ត្រីជំនាញ នៃមន្ទីរធនធានទឹកខេត្តប៉ៃលិន ចុះពង្រឹងគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក សម្រាប់ប្រព័ន្ធធារាសាស្ត្រផ្ទះស្បូវ និងប្រព័ន្ធធារាសាស្ត្រអូរដូនតា ក្នុងឃុំស្ទឹងត្រង់
(ប៉ៃលិន)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ដន់ សារ៉ុម ប្រធានការិយាល័យរដ្ឋបាល និងលោក ង៉ា រ៉ាស៊ី អនុប្រធានការិយាល័យធារាសាស្ត្រកសិកម្ម នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានអញ្ជើញបើកកិច្ចប្រជុំ ជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីពង្រឹងសមត្ថភាពរបស់គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) សម្រាប់ប្រព័ន្ធធារាសាស្ត្រផ្ទះស្បូវ និងប្រព័ន្ធធារាសាស្ត្រអូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ កិច្ចប្រជុំនេះ មានរបៀបវារៈដូចជា៖ ១- ប្រជុំពិភាក្សា អំពីវឌ្ឍនភាពការងាររបស់ ស.ក.ប.ទ. , ២- ពង្រឹងគណៈកម្មធិការស.ក.ប.ទ. អំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ, ៣- ពង្រឹងគណៈកម្មធិការស.ក.ប.ទ. អំពីការប្រមូលភាគទានប្រើប្រាស់ទឹក ពីប្រព័ន្ធធារាសាស្រ្ត, និង៤- ពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗ របស់គណៈកម្មាធិការ ស.ក.ប.ទ.។











