សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការចងក្រងបណ្តុំអ្នកផលិត ភូមិមួយផលិតផលមួយ» ដើម្បីពង្រឹងគុណភាព និងពង្រីកទីផ្សារ

សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការចងក្រងបណ្តុំអ្នកផលិត ភូមិមួយផលិតផលមួយ» ដើម្បីពង្រឹងគុណភាព និងពង្រីកទីផ្សារ

គឺជាយន្តការយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបើកច្រកសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារនៅនឹងកន្លែង កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ព័ត៌មានថ្មីៗ

អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនគ្រួសារម៉ូតូឌុប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនគ្រួសារម៉ូតូឌុប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនគ្រួសារម៉ូតូឌុប នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ក្នុងនោះ លោកអភិបាលស្រុកបានគាំទ្រ និងលើកទឹកចិត្តដល់របរប្រចាំថ្ងៃរបស់ពួកគាត់ ក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាព ព្រមទាំងបានឧបត្ថម្ភអំណោយដើម្បីជួយសម្រាលបន្ទុកជីវភាពក្នុងឱកាសបុណ្យប្រពៃណីជាតិ។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយលើកទឹកចិត្តដល់មន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយលើកទឹកចិត្តដល់មន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅសាលប្រជុំទាពឧកញ៉ាឃ្លាំងមឿង។ ក្នុងនោះ ឯកឧត្តមបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី ក្រើនរំលឹកឱ្យរក្សា​សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងជូនពរជ័យ និងសុវត្ថិភាពដល់មន្ត្រីទាំងអស់ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារ។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញកាន់បិណ្ឌទី១២នៅវត្តឯការាម និងវត្តហ្លួង ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាព និងសាមគ្គីភាពជាតិ
សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញកាន់បិណ្ឌទី១២នៅវត្តឯការាម និងវត្តហ្លួង ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាព និងសាមគ្គីភាពជាតិ

លោកស្រី ប៉ុក ណាឌី អភិបាលរង តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំ មន្ត្រីរាជការ សមាជិកាសមាគមនារីខេត្តពោធិ៍សាត់ និងបងប្អូនប្រជាពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌទី១២ នៅវត្តឯការាម ស្ថិតក្នុងសង្កាត់ចំរើនផល និងវត្តហ្លួង សង្កាត់លលកសក្រុងពោធិ៍សាត់។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក លាង ទិតដ្ឋាន និងគ្រួសារ នាំយកអំណោយជូនមាតាបិតា និងចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តកែវសុវណ្ណ
សកម្មភាពថ្នាក់ដឹកនាំ

លោក លាង ទិតដ្ឋាន និងគ្រួសារ នាំយកអំណោយជូនមាតាបិតា និងចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តកែវសុវណ្ណ

លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ និងភរិយា ព្រមទាំងក្រុមគ្រួសារ បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ជូនលោកឪពុក និងអ្នកម្តាយ នៅគេហដ្ឋាន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការចងក្រងបណ្តុំអ្នកផលិត ភូមិមួយផលិតផលមួយ» ដើម្បីពង្រឹងគុណភាព និងពង្រីកទីផ្សារ - មន្ទីរព័ត៌មានខេត្តពោធិ៍សាត់