
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសំណុំរឿងវិវាទដីធ្លីចំនួន ២៥ករណី ដែលបញ្ជូនមកពីក្រសួងដែនដី
កំពង់ចាម៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម ដោយទទួលបានការរ៉ាប់រង និងជាតំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំយ៉ាងសំខាន់មួយ ដើម្បីពិនិត្យ និងពិភាក្សាលើសំណុំរឿងវិវាទដីធ្លី ដែលត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជូនមកកាន់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។











