
ក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋបាលខេត្តកំពង់ចាម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ"
(កំពង់ចាម) ព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម កែវ ពុទ្ធរស្មី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហុី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ” ដើម្បីធ្វើបទបង្ហាញជូនដល់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, សាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត, ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។











