
ក្រសួងមហាផ្ទៃជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ស្តីពី ការជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានចប់សព្វគ្រប់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រសួងមហាផ្ទៃ សូមជម្រាបជូន ឯកឧត្តម លោកជំទាវអភិបាល ជ្រាបថា កន្លងមក ក្រសួងមហាផ្ទៃបានដាក់ចេញគោលការណ៍ និងលិខិតណែនាំជាបន្តបន្ទាប់ ដើម្បីជំរុញការពិនិត្យ ការ កំណត់ និងការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ឱ្យបាន ច្បាស់លាស់ត្រឹមត្រូវ និងស្របតាមលិខិតបទដ្ឋានគិតយុត្តជាធរមាន។











