
ឯកឧត្តម ស្លេះ យូរ ចុះនាំយកអំណោយរបស់លោកជំទាវអភិបាលខេត្តប៉ៃលិន ជូនក្រុមគ្រូពេទ្យប្រចាំការប្រឡងបាក់ឌុប
ប៉ៃលិន៖ ឯកឧត្តម ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះនាំយកថវិកា ទឹកបរិសុទ្ធ និងភេសជ្ជៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ទៅប្រគល់ជូនដល់ក្រុមគ្រូពេទ្យប្រចាំការសង្គ្រោះបឋម ក្នុងព្រឹត្តិការណ៍ប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ និង១១ ខែសីហា ឆ្នាំ២០២៦។











