
សិស្សសាលា PIS ក្រុងកំពង់ចាម ដណ្តើមបានមេដាយមាស ពីការប្រកួតភាសាអង់គ្លេសនៅសហរដ្ឋអាមេរិក
ជាមោទនភាពដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម! សិស្សានុសិស្សតំណាងឱ្យ សាលារៀន ពន្លឺវិជ្ជាអន្តរជាតិ(PIS) សាខាក្រុងកំពង់ចាម បានសាងស្នាដៃនៅលើឆាកអន្តរជាតិ ដោយបានខិតខំប្រឹងប្រែងដណ្តើមបាន មេដាយមាស ក្នុងការប្រកួតប្រជែងសមត្ថភាពភាសាអង់គ្លេស នៅសហរដ្ឋអាមេរិក។











