
អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦
(កំពង់ចាម) នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ លោក សា ស៊ីថា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចូលរួម កាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាល័យសំបួរមាស ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយមណ្ឌលប្រឡងនេះមានបន្ទប់ចំនួន ៣០បន្ទប់ បេក្ខជនប្រឡងសរុបចំនួន ៧៥០នាក់ ស្រី ៤៣៣នាក់។











