
អភិបាលរងខេត្តកំពង់ចាម អញ្ជើញកាត់វិញ្ញាសាប្រឡងបាក់ឌុប និងជូនពរបេក្ខជន បេក្ខនារី ឱ្យប្រឡងជាប់គ្រប់ៗគ្នា
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោក ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៦ នៅមណ្ឌលប្រឡងគរុកោសល្យភូមិភាគកំពង់ចាម។











