
ប្រជាពលរដ្ឋមួយចំនួនប្រញាប់ប្រញាលប្រមូលផលពោត ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងជាងកន្លះម៉ែត្របន្ថែមទៀត
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងជាងកន្លះម៉ែត្របន្ថែមទៀត បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១០.៦៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៦០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៥ទឹកទន្លេមានកម្ពស់ ១២,៣០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។











