
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី១៣ ឈ្មោះ ដូលហ្វីន
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី១៣ ឈ្មោះ ដូលហ្វីន

សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី១៣ ឈ្មោះ ដូលហ្វីន













ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ អញ្ជើញចូលរួមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ និងគោរពវិញ្ញាណក្ខន្ធក្នុងពិធីបុណ្យសព ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។


ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពុទ្ធបរិស័ទគ្រប់ទិសទីកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌន ឯកឧត្តម ស៊ុយ សែម បានធ្វើពិធីបង្សុកូល និងចូលរួមកាន់បិណ្ឌវេណទី៧ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តពុទ្ធារាមហៅវត្តភូមិស្ទឹង នៅស្រុកកណ្ដៀង។


ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តពោធិ៍សាត់ រួមជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមប្រារព្ធពិធីកាន់បិណ្ឌវេនទី៦ និងបានចាត់ចែងរៀបចំចង្ហាន់ ប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅវត្តកែវវិជ័យ ដែលជាវត្តព្រះមេគណខេត្តពោធិ៍សាត់។


លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ព្រមទាំងតំណាងមន្ទីរ អង្គភាព គណៈអភិបាល និងក្រុមប្រឹក្សាក្រុង ចៅសង្កាត់ និងអាជ្ញាធរមូលដ្ឋាន នាំយកបច្ច័យ និងទេយ្យវត្ថុចូលរួមកាន់បិណ្ឌវេនទី ៧ តាមប្រពៃណីព្រះពុទ្ធសាសនា និងឧទ្ទិសមគ្គផលជូនដល់មាតាបិតា ព្រមទាំងញាតិការប្រាំពីរសន្តាន នៅវត្តចំនួន ៥ ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។
