សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដើម្បីបំពេញទស្សនកិច្ចការងាររយៈពេល ៣ថ្ងៃ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដើម្បីបំពេញទស្សនកិច្ចការងាររយៈពេល ៣ថ្ងៃ

ប៉េកាំង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនប្រកបដោយសុវត្ថិភាព គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានមកដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការទទួលស្វាគមន៍ពីសំណាក់ លោកជំទាវ Hua Chunying អនុរដ្ឋមន្ត្រីការបរទេសចិន។

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម នេត្រ ភក្រ្តា៖ ជាង ៧ខែ ក្រោយបទឈប់បាញ់៖ ហេតុអ្វីបានជាប្រជាពលរដ្ឋកម្ពុជាជាង ២០ ០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេ?
នយោបាយ
ឯកឧត្តម នេត្រ ភក្រ្តា៖ ជាង ៧ខែ ក្រោយបទឈប់បាញ់៖ ហេតុអ្វីបានជាប្រជាពលរដ្ឋកម្ពុជាជាង ២០ ០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេ?
"ជាង ៧ខែ បានកន្លងផុតទៅ ចាប់តាំងពីកម្ពុជា និងថៃបានឯកភាពគ្នាលើសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (Extraordinary GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីប្រកាសរួមនេះ មិនត្រឹមតែប្រកាសបទឈប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្តេជ្ញាឱ្យជនស៊ីវិលនៅតំបន់រងផលប៉ះពាល់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ដោយសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ"។ នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមផ្លូវការ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់រដ្ឋបាលសាធារណៈជាស្នូលនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព
នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់រដ្ឋបាលសាធារណៈជាស្នូលនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំរដ្ឋមន្ត្រី លើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈក្រោមមូលបទ "នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា នៅកម្ពុជាការកែទម្រង់រដ្ឋបាលសាធារណៈ ជាការកែទម្រង់អន្តរវិស័យសំខាន់មួយនៅក្នុងចំណោមការកែទម្រង់សំខាន់ៗចំនួន៥ ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
កិច្ចពិភាក្សាតុមូលស្តីពី «សក្ខីកម្ម​ពី​អ្នក​រាយ​ការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ករណី​ថៃ​ធ្វើ​សង្គ្រាម​ឈ្លានពាន​កម្ពុជា​»

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
នយោបាយ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សារព័ត៌មានដ៏ល្បីរបស់បារាំង Le Monde ចុះផ្សាយអត្ថបទមួយយ៉ាងវែងរៀបរាប់ពីស្ថានភាពនៃការរំលោភបំពានរបស់ថៃមកលើកម្ពុជា កាន់កាប់ទឹកដីខុសច្បាប់ ដាក់កុងតឺន័រ រាយលួសបន្លា និងបង្ហាញពីជីវិតជនភៀសសឹក
នយោបាយ
សារព័ត៌មានដ៏ល្បីរបស់បារាំង Le Monde ចុះផ្សាយអត្ថបទមួយយ៉ាងវែងរៀបរាប់ពីស្ថានភាពនៃការរំលោភបំពានរបស់ថៃមកលើកម្ពុជា កាន់កាប់ទឹកដីខុសច្បាប់ ដាក់កុងតឺន័រ រាយលួសបន្លា និងបង្ហាញពីជីវិតជនភៀសសឹក
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រែសម្រូលក្រៅផ្លូវការជាភាសាខ្មែរដូចខាងក្រោម៖ ចំណងជើង៖ នៅកម្ពុជា ទោះបីជាគ្មានការប្រយុទ្ធអស់រយៈពេលប្រាំពីរខែក៏ដោយ ជីវិតប្រជាពលរដ្ឋនៅតែត្រូវបានបំផ្លាញដោយជម្លោះតាមព្រំដែនជាមួយថៃ Au Cambodge, malgré sept mois sans combat, les vies bouleversées par le conflit à la frontière thaïlandaise
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោក ថូម៉ាស អ៊ែនឌ្រូស ( Video): “ខ្ញុំបានស្តាប់លឺពីការឈឺចាប់របស់ជនភៀសសឹក មានដូចជាការបាត់បង់ផ្ទះសម្បែង ការបាត់បង់ភូមិឋានរបស់ពួកគាត់ "
នយោបាយ
លោក ថូម៉ាស អ៊ែនឌ្រូស ( Video): “ខ្ញុំបានស្តាប់លឺពីការឈឺចាប់របស់ជនភៀសសឹក មានដូចជាការបាត់បង់ផ្ទះសម្បែង ការបាត់បង់ភូមិឋានរបស់ពួកគាត់ "
“ខ្ញុំបានស្តាប់លឺពីការឈឺចាប់របស់ជនភៀសសឹក មានដូចជាការបាត់បង់ផ្ទះសម្បែង ការបាត់បង់ភូមិឋានរបស់ពួកគាត់ ហើយខ្ញុំឃើញកូនៗរបស់ពួកគាត់ឈរតម្រង់ជួរដើម្បីចាំទទួលអាហារពេលព្រឹក! ជាមួយគ្នានេះ ខ្ញុំបានទៅទីតាំងផ្ទាល់ហើយបានឃើញការដាក់របាំង មានដូចជាទូកុងតឺន័រ និងបន្លាលួស នៅតាមផ្លូវទៅផ្ទះរបស់ពួកគាត់”។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

អាជ្ញាធរស្រុកក្រគរ បើកកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋដែលរងការទន្ទ្រាន ក្នុងឃុំចំនួនបី
សកម្មភាពអាជ្ញាធរ

អាជ្ញាធរស្រុកក្រគរ បើកកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋដែលរងការទន្ទ្រាន ក្នុងឃុំចំនួនបី

ខេត្តពោធិ៍សាត់៖ យុទ្ធនាការពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការស្រង់ទិន្នន័យទីតាំងដីចុះបញ្ជីឯកជនរបស់រដ្ឋ ដែលរងការទន្ទ្រានកាន់កាប់ពីប្រជាពលរដ្ឋ ត្រូវបានរៀបចំឡើងនៅក្នុងសាលប្រជុំរដ្ឋបាលស្រុកក្រគរ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយ លោក គឺ គឹមណូ អភិបាលរងស្រុក ដំណាងឱ្យលោកអភិបាលស្រុកក្រគរ ដោយមានកិច្ចសហការជាមួយមន្ទីរកសិកម្ម និងនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់។ ជំនួបពិភាក្សានេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីការិយាល័យជំនាញនៃរដ្ឋបាលស្រុក អាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។ ការចុះផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យជាក់ស្តែងនេះ កំពុងផ្តោតលើទីតាំងដីធ្លីស្ថិតក្នុងដែនសមត្ថកិច្ចនៃឃុំចំនួនបី រួមមាន ឃុំអន្សាចំបក់ ឃុំស្វាយស និងឃុំឈើតុំ ដើម្បីធានាបាននូវភាពទាក់ទិនច្បាស់លាស់ តម្លាភាព និងជាមូលដ្ឋានក្នុងការដោះស្រាយតាមនីតិវិធីច្បាប់៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ងួន ប៉ោសេង អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងសង្កាត់ព្រៃញី ត្រៀមប្រឡងបាក់ឌុប
នយោបាយ

លោក ងួន ប៉ោសេង អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងសង្កាត់ព្រៃញី ត្រៀមប្រឡងបាក់ឌុប

ពោធិ៍សាត់៖ លោក ងួន ប៉ោសេង ប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃញី រួមជាមួយអនុប្រធាន និងសមាជិកក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តយ៉ាងកក់ក្តៅដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងសង្កាត់ព្រៃញី សរុបចំនួន ៤៨នាក់ ដែលត្រូវត្រៀមខ្លួនប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ខាងមុខនេះ។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សសង្កាត់ព្រៃញី ក្នុងគោលបំណងពិនិត្យការត្រៀមលក្ខណៈ ព្រមទាំងផ្តល់អនុសាសន៍ និងការណែនាំល្អៗ ដើម្បីជួយជំរុញស្មារតីបេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែងដណ្តើមយកលទ្ធផលល្អប្រសើរជូនខ្លួនឯង គ្រួសារ និងសង្គមជាតិ៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា នាំយកបច្ច័យ និងទេយ្យទាន ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពនគរបាល និងប្រជាការពារឃុំអូរសោម ដែលបានពលីក្នុងបេសកកម្ម
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា នាំយកបច្ច័យ និងទេយ្យទាន ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពនគរបាល និងប្រជាការពារឃុំអូរសោម ដែលបានពលីក្នុងបេសកកម្ម

ពោធិ៍សាត់៖ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញនាំយកបច្ច័យ និងទេយ្យទាន ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសពលោកនាយប៉ុស្តិ៍ មន្ត្រីនគរបាលរដ្ឋបាលឃុំអូរសោម និងប្រជាការពារឃុំចំនួន ៥នាក់ ដែលបានពលីជីវិតក្នុងកិច្ចប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ (តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្ត) ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម អ៊ឹម កុច ចុះត្រួតពិនិត្យមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់
អប់រំ និងកីឡា

ឯកឧត្តម អ៊ឹម កុច ចុះត្រួតពិនិត្យមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់

ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការនៅមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់ (កើត) និងអនុវិទ្យាល័យពោធិ៍សាត់ (លិច) ដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់ និងភាពរលូននៃការប្រឡង៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត