អភិបាលស្រុកថ្មពួក អញ្ជើញបើកវិញ្ញាសាប្រឡងសាកល្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យថ្មពួក

អភិបាលស្រុកថ្មពួក អញ្ជើញបើកវិញ្ញាសាប្រឡងសាកល្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យថ្មពួក

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក រ័ត្ន ថាសុីណង់ អភិបាល នៃគណៈអភិបាលស្រុកថ្មពួក រួមនឹងលោកស្រីអភិបាលរងស្រុក ព្រមទាំងលោកគ្រូ អ្នកគ្រូ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសាកល្បងថ្នាក់ទី១២ (បាក់ឌុប) ដែលបានប្រព្រឹត្តទៅនៅមណ្ឌលប្រឡងវិទ្យាល័យថ្មពួក ខេត្តបន្ទាយមានជ័យ។ ការរៀបចំការប្រឡងសាកល្បងនេះ ធ្វើឡើងក្នុងគោលបំណងវាស់ស្ទង់សមត្ថភាព កម្រិតយល់ដឹង និងការត្រៀមខ្លួនរបស់សិស្សានុសិស្សថ្នាក់ទី១២ មុននឹងឈានទៅដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ (បាក់ឌុប) នាពេលខាងមុខ ព្រមទាំងជាការហាត់សមទៅនឹងវិន័យ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡងផងដែរ។

ព័ត៌មានពាក់ព័ន្ធ

យុវសិស្ស ផូ បញ្ញាឫទ្ធិ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ ចែករំលែក បទពិសោធន៍ និងជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិ
អប់រំ និងកីឡា
យុវសិស្ស ផូ បញ្ញាឫទ្ធិ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ ចែករំលែក បទពិសោធន៍ និងជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិ
(ភ្នំពេញ)៖ យុវសិស្ស ផូ បញ្ញាឫទ្ធិ ជាសិស្សសិក្សានៅថ្នាក់ទី៩ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ បានបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់ខ្លួន និងចែករំលែកចំណេះដឹង ខណៈទទួលបានជ័យលាភី និងដណ្ដើមបាននូវមេដាយជាច្រើនក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិជាច្រើន។ ជ័យជម្នះនេះបាននាំមកនូវកិត្តិយសថ្មីមួយទៀតសម្រាប់ខ្លួនឯង គ្រួសារ និងសាខាសិក្សារបស់ខ្លួន។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោក ឈូ ប៊ុនរឿង អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់អគារសិក្សា និងបន្ទប់ទឹក នៅវិទ្យាល័យផ្គាំ
អប់រំ និងកីឡា
លោក ឈូ ប៊ុនរឿង អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់អគារសិក្សា និងបន្ទប់ទឹក នៅវិទ្យាល័យផ្គាំ
នារសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់អគារសិក្សា និងបន្ទប់ទឹក នៅវិទ្យាល័យផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីកិច្ចប្រជុំវាយតម្លៃស្តង់ដាសាលារៀនគំរូ ឆ្នាំសិក្សា ២០២៥–២០២៦
អប់រំ និងកីឡា
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីកិច្ចប្រជុំវាយតម្លៃស្តង់ដាសាលារៀនគំរូ ឆ្នាំសិក្សា ២០២៥–២០២៦
បន្ទាយមានជ័យ:នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃស្តង់ដាសាលារៀនគំរូ សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ ជាមួយនាយក និងនាយិកាសាលាបឋមសិក្សាគោលដៅទូទាំងខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ
អប់រំ និងកីឡា
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ថ្ងៃទីសៅរ៍ ទី២៥ ខែកក្តដា ឆ្នាំ២០២៦នេះ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សិស្សានុសិស្សសាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អាង រ៉េន អគ្គនាយករងសាលាអន្តរជាតិ យូ អេស អេ (USA) លោកស្រី ហង្ស ស្រីទូច នាយិកាកម្មវិធី អូស្ត្រាលី អាមេរិកាំង លោកម៉ៅ សុខវិសាល នាយកសាខាទី១៣ សិរីសោភ័ណ លោកស្រី សេង ឆេងម៉ី នាយិកាសាខាទី១០ បន្ទាយមានជ័យ និង លោក យ៉ែម ប៊ុនឆាត នាយកចំណេះទូទៅភាសាខ្មែរ សាលាអន្តរជាតិ យូ អេស អេ ព្រមទាំងមានការចូលរួមនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សឆគ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យជាតិមានជ័យ ឆ្នាំ២០២៦
អប់រំ និងកីឡា
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យជាតិមានជ័យ ឆ្នាំ២០២៦
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិមានជ័យ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល, ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល, សាកលវិទ្យាធិការ និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យ និងវាយតម្លៃលទ្ធផលការងារកន្លងមក ពិនិត្យលើបញ្ហាប្រឈម ព្រមទាំងលើកទិសដៅការងារអនុវត្តបន្ត។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិមានជ័យ
អប់រំ និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិមានជ័យ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិមានជ័យ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយបរិញ្ញាបត្រ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត

ព័ត៌មានថ្មីៗ

រដ្ឋបាលស្រុកកណ្តៀងចុះពិនិត្យ វាយតម្លៃ និងប្រគល់-ទទួលទំនប់ស្ទាក់ទឹកខ្នាតមធ្យមព្រែកក្បាលរមាស និងពិនិត្យប្រព័ន្ធធារាសាស្ត្រ
សកម្មភាពអាជ្ញាធរ

រដ្ឋបាលស្រុកកណ្តៀងចុះពិនិត្យ វាយតម្លៃ និងប្រគល់-ទទួលទំនប់ស្ទាក់ទឹកខ្នាតមធ្យមព្រែកក្បាលរមាស និងពិនិត្យប្រព័ន្ធធារាសាស្ត្រ

អភិបាលស្រុកកណ្តៀង និងលោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងារចុះប្រគល់-ទទួលទំនប់ស្ទាក់ទឹកខ្នាតមធ្យមព្រែកក្បាលរមាស និងពិនិត្យការស្តារប្រឡាយព្រមទាំងសំណង់ធារាសាស្ត្រនៅឃុំអន្លង់វិល និងភូមិព្រែកឈើត្រាវ ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងជីវភាពប្រជាពលរដ្ឋ។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ជនសង្ស័យទម្លាក់គ្រាប់បែកផ្ទុះ ស្លាប់មនុស្សសរុប ៦នាក់ និងរបួសធ្ងន់ ១នាក់ក្នុងករណីបង្ក្រាបករណីគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារនៅពោធិ៍សាត់
សន្តិសុខសង្គម

ជនសង្ស័យទម្លាក់គ្រាប់បែកផ្ទុះ ស្លាប់មនុស្សសរុប ៦នាក់ និងរបួសធ្ងន់ ១នាក់ក្នុងករណីបង្ក្រាបករណីគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារនៅពោធិ៍សាត់

កម្លាំងនគរបាលប៉ុស្តិ៍អូសោមដឹកនាំដោយលោកនាយប៉ុស្ដិ៍ សោម រ៉ា និងប្រជាការពារ សរុប ៧នាក់ ចុះអន្តរាគមន៍តាមបណ្ដឹងរបស់ប្រពន្ធជនសង្ស័យ ជនបង្កបានទម្លាក់គ្រាប់បែកផ្ទុះបណ្ដាលឱ្យស្លាប់មនុស្សចំនួន ៦នាក់ រួមមាន៖ មន្ត្រីនគរបាល ២ នាក់ ប្រជាការពារ ៣នាក់ និងជនបង្កខ្លួនឯង និងរបួសធ្ងន់ប្រជាការពារម្នាក់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
‎លោកឧត្តមសេនីយ៍ទោ ស ថេង ចុះត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ នៃស្រុកភ្នំក្រវ៉ាញ
សន្តិសុខសង្គម

‎លោកឧត្តមសេនីយ៍ទោ ស ថេង ចុះត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ នៃស្រុកភ្នំក្រវ៉ាញ

ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចុះណែនាំ និងពង្រឹងការងារនៅប៉ុស្តិ៍នគរបាលបាក់ចិញ្ចៀន និងសំរោង ដោយតម្រូវឱ្យពង្រឹងសន្តិសុខ ទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង និង Scam Online ព្រមទាំងបានឧបត្ថម្ភថវិកា ២០ ម៉ឺនរៀល ដល់ប៉ុស្តិ៍នីមួយៗ ។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ខេត្តពោធិ៍សាត់នឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ

ខេត្តពោធិ៍សាត់នឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅកម្ពុជា

កម្ពុជាត្រៀមបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃ FARM FRESH PURSAT ដ៏ធំបំផុតលើផ្ទៃដី ១,០០០ ហិកតា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ គម្រោងនេះមានទុនវិនិយោគសរុប ៦៨ លានដុល្លារអាមេរិក ដែលជាការសហការរវាងក្រុមហ៊ុនកម្ពុជា SONAVITH និងក្រុមហ៊ុនម៉ាឡេស៊ី Farm Fresh Berhad Malaysia ដើម្បីបង្កើតការងារ និងជំរុញសេដ្ឋកិច្ចជាតិ។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត