(វិដេអូ)កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥ គ.ម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ចំណាយថវិកាជាង ១១៧លានដុល្លារអាមេរិក បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី

កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥ គ.ម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ចំណាយថវិកាជាង ១១៧លានដុល្លារអាមេរិក បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី

ព័ត៌មានពាក់ព័ន្ធ

ទិដ្ឋភាព អំឡុងពេលស្ថាបនា និងក្រោយពេលស្ថាបនារួចរាល់ កំណាត់ផ្លូវជាតិលេខ៧ នៅផ្លូវបំបែកត្រើង ស្រុកកំពង់សៀម ខេត្តកំពង់ចាម
ការអភិវឌ្ឍ
ទិដ្ឋភាព អំឡុងពេលស្ថាបនា និងក្រោយពេលស្ថាបនារួចរាល់ កំណាត់ផ្លូវជាតិលេខ៧ នៅផ្លូវបំបែកត្រើង ស្រុកកំពង់សៀម ខេត្តកំពង់ចាម
កំពង់ចាម៖ ផ្លូវបំបែកត្រើង ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាចំណុចប្រសព្វដ៏សំខាន់មួយនៃកំណាត់ផ្លូវជាតិលេខ៧ ពេលនេះបានប្រែមុខមាត់ថ្មីយ៉ាងស្រស់ស្អាត និងមានរបៀបរៀបរយ បន្ទាប់ពីដំណើរការស្ថាបនាត្រូវបានបញ្ចប់ជាស្ថាពរ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទំនប់ទឹកស្រោចស្រប ក្នុងស្រុកបាធាយ
ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទំនប់ទឹកស្រោចស្រប ក្នុងស្រុកបាធាយ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៦ បានដឹកនាំមន្ទីរ/អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទំនប់ទឹក ស្រោចស្រប ពោធិតាត្រេស ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមឆ្លើយតបក្នុងស្រោចស្របដំណាំស្រូវទៅតាមតម្រូវការរបស់ប្រជាកសិករនៅតំបន់នោះ សំដៅធ្វើយ៉ាងណាឱ្យដំណាំស្រូវទទួលបានទិន្នផលខ្ពស់។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពបាក់ស្រុតទ្វារទឹក «ទំនប់កែប្រែ» និងត្រៀមជួសជុលឡើងវិញជាបន្ទាន់
ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពបាក់ស្រុតទ្វារទឹក «ទំនប់កែប្រែ» និងត្រៀមជួសជុលឡើងវិញជាបន្ទាន់
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃសំណង់ទ្វារទឹក «ទំនប់កែប្រែ» ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ដែលបានរងការបាក់ស្រុតមុខឈ្នាងទ្វារទឹកម្ខាងដោយសារគ្រោះធម្មជាតិ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ខេត្តកំពង់ចាម សម្រេចបាន GDP ជាង ៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយប្រាក់ចំណូលមធ្យមម្នាក់ៗកើនដល់ ២,៨៣០ដុល្លារ
ការអភិវឌ្ឍ
ខេត្តកំពង់ចាម សម្រេចបាន GDP ជាង ៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយប្រាក់ចំណូលមធ្យមម្នាក់ៗកើនដល់ ២,៨៣០ដុល្លារ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម បាននិងកំពុងបន្តរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើលទ្ធផលនៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២៥ ដែលបង្ហាញពីកំណើនវិជ្ជមាន និងការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អជ្ញាធរខេត្តកំពង់ចាម ជម្រុញដល់ម្ចាស់គម្រោងដីឡូតិ៍ក្នុងស្រុកស្រីសន្ធរ  ពន្លឿនការផ្ទេរកម្មសិទ្ធិជូនអតិថិជន
ការអភិវឌ្ឍ
អជ្ញាធរខេត្តកំពង់ចាម ជម្រុញដល់ម្ចាស់គម្រោងដីឡូតិ៍ក្នុងស្រុកស្រីសន្ធរ ពន្លឿនការផ្ទេរកម្មសិទ្ធិជូនអតិថិជន
(កំពង់ចាម)  ស្ថិតនៅសាលាខេត្តកំពង់ចាមនាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦នេះលោក សា ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំ ដើម្បីសម្របសម្រួលរវាងអាជ្ញាធរបាក់ព័ន្ធ រដ្ឋបាលសុរិយោដី និងតំណាងគម្រោងដីឡូតិ៍ ឡេង ណាវ៉ាត្រា ព្រះប្រសប់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ និងភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ  ដើម្បីធ្វើយ៉ាងណាពន្លឿនការផ្ដល់ និងផ្ទេរប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានទំនប់ចិត្ត។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ដំណឹងល្អ! កំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ក្នុងខេត្តកំពង់ចាម នឹងត្រូវដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ
ការអភិវឌ្ឍ
ដំណឹងល្អ! កំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ក្នុងខេត្តកំពង់ចាម នឹងត្រូវដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ
ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម នឹងទទួលបានសុវត្ថិភាពកាន់តែខ្ពស់ក្នុងការធ្វើដំណើរពេលយប់ ខណៈកំណាត់ផ្លូវជាតិសំខាន់ៗចំនួន ២ ខ្សែ ត្រូវបានជ្រើសរើសចូលក្នុងជំហានដំបូង (ជុំទី១) នៃគម្រោងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ (Solar) ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត

ព័ត៌មានថ្មីៗ

អធិការដ្ឋាននគរបាលស្រុកក្រគរ ចាត់កម្លាំងប៉ុស្តិ៍ទាំង ១១ ចុះល្បាតជាប្រចាំ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
សន្តិសុខសង្គម

អធិការដ្ឋាននគរបាលស្រុកក្រគរ ចាត់កម្លាំងប៉ុស្តិ៍ទាំង ១១ ចុះល្បាតជាប្រចាំ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១ ចំណុះអធិការដ្ឋាន បាន និងកំពុងបន្តសកម្មភាពចុះល្បាតជាប្រចាំនៅតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋាន។ ការចុះល្បាតនេះ មានគោលបំណង៖ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបង្កើនទំនុកចិត្តលើការអនុវត្តភារកិច្ចរបស់កងកម្លាំងសមត្ថកិច្ច។ ជាមួយគ្នានេះ អធិការដ្ឋាននគរបាលស្រុកក្រគរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ដោយរាយការណ៍ជាបន្ទាន់នូវរាល់សកម្មភាព ឬករណីសង្ស័យផ្សេងៗ ដើម្បីរួមគ្នាកសាងភូមិ-ឃុំឱ្យមានសុវត្ថិភាព និងសុខសាន្ត៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ស្រុះគ្នាទៅពិនិត្យមើលឈ្មោះ និងលេខតុតាមមណ្ឌលប្រឡង
អប់រំ និងកីឡា

បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ស្រុះគ្នាទៅពិនិត្យមើលឈ្មោះ និងលេខតុតាមមណ្ឌលប្រឡង

ពោធិ៍សាត់៖ សិស្សានុសិស្សដែលជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ លេខបន្ទប់ និងលេខតុ តាមមណ្ឌលប្រឡងនានាក្នុងខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ។ ការចុះពិនិត្យឈ្មោះនេះ ធ្វើឡើងដើម្បីឱ្យបេក្ខជនបានផ្ទៀងផ្ទាត់ទិន្នន័យផ្ទាល់ខ្លួនឡើងវិញ ព្រមទាំងស្គាល់មណ្ឌល និងបន្ទប់ប្រឡងច្បាស់លាស់ សំដៅត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ មុនថ្ងៃប្រឡងផ្លូវការចូលមកដល់៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំប្រចាំខែកក្កដា ផ្តោតលើការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន
សកម្មភាពអាជ្ញាធរ

កិច្ចប្រជុំប្រចាំខែកក្កដា ផ្តោតលើការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន

ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំអាណត្តិ ប្រចាំខែកក្កដា និងការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបូកសរុបលទ្ធផលការងារប្រចាំខែ ក៏ដូចជាបង្កើនការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ និងលក្ខន្តិកៈដល់អង្គគ្រូបង្រៀនក្នុងស្រុកទាំងមូល៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព
ធនធានទឹក និងឧតុនិយម

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព

ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តសកម្មភាពចុះថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ក្រូចសើច ដែលស្ថិតនៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាកសិករ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ ប្រព័ន្ធធារាសាស្ត្រក្រូចសើចនេះ មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១,០០០ ហិកតា ស្រូវប្រាំង ៣០០ ហិកតា និងដំណាំរួមផ្សំចំនួន ២០ ហិកតា។ នៅក្នុងសកម្មភាពថែទាំនេះ ក្រុមការងារបាននិងកំពុងបន្ត៖ កាយស្តារប្រឡាយមេ និងសម្អាតជើងទេរប្រឡាយបានប្រវែង ៥០០ ម៉ែត្រ និងការងារបច្ចេកទេស បង្ហាប់គ្រលុកដី និងសម្អាតតាមជើងទេរប្រឡាយផ្នែកខាងក្រៅ។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន ទំនប់ប្រវែង ២,៥២០ ម៉ែត្រ, ប្រឡាយមេ ១ ខ្សែ (២,៨៩០ ម៉ែត្រ), ប្រឡាយរង ៣ ខ្សែ (៦,៣១០ ម៉ែត្រ), ប្រឡាយដោះទឹក ១ ខ្សែ (៤,៥០០ ម៉ែត្រ) ព្រមទាំងសំណង់ទ្វារទឹក និងលូចែកចាយទឹកជាច្រើនកន្លែងទៀតផងដែរ៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត