
ឯកឧត្តម កែវ វីរៈ និងលោក ធាង ឡេង អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ មុនការប្រឡងបាក់ឌុប នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ
ពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់កម្លាំងចិត្ត និងណែនាំតម្រង់ទិសដល់ក្មួយៗសិស្សានុសិស្ស ដែលត្រូវត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខនេះ ឱ្យខិតខំប្រឹងប្រែងរំលឹកមេរៀន និងថែរក្សាសុខភាពឱ្យបានល្អ។











