
ក្រុមការងារបច្ចេកទេស ជម្រុញការដំឡើងបរិក្ខារសុវត្ថិភាពបន្ថែមត្រង់ចន្លោះគីឡូម៉ែត្រ ១៤៩-១៥០ ផ្លូវជាតិលេខ៥ ដើម្បីបង្ការគ្រោះថ្នាក់ក្នុងរដូវភ្លៀង
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមជំនាញបានផ្តោតលើវិធានការបង្ខំឱ្យយានយន្តបន្ថយល្បឿន មុនពេលចូលដល់ចំណុចកោង ដោយបានចាប់ផ្តើមបំពាក់បរិក្ខារសុវត្ថិភាពបន្ថែមចាប់តាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ មក។ បរិក្ខារទាំងនោះមានប្រសិទ្ធភាពខ្ពស់ទាំងពេលថ្ងៃ ពេលយប់ និងពេលមានភ្លៀងធ្លាក់ ដែលអាចជួយបង្កើនការចាប់អារម្មណ៍ដល់អ្នកបើកបរ ហើយការងារនេះគ្រោងនឹងបញ្ចប់នៅចុងសប្តាហ៍នេះ។











